៥/ជៀសវៀងការពង្រាយរបស់របរផ្សេងៗនៅជុំវិញគ្រែរបស់អ្នកឬរុញគ្រែម្ខាងរបស់អ្នកអិបទៅនឹងជញ្ជាំង
Chi មិនអាចសាយភាយបានដែលមានន័យថាការរំខានដល់ការរស់នៅក្នុង
ជីវិត ជិត ស្និទ្ធរបស់អ្នក។ ប្រសិនបើអ្នកដាក់គ្រែរបស់អ្នកអិបទោនឹងជញ្ជាំងមួយ
វានឹងបង្ករ អោយដៃគូរម្នាក់ទៀតរបស់អ្នកដែលដេកនៅអែបនិងជញ្ជាំងជាប់គាំងពិបាក់ចេញចូល។
៦/ ជៀសវៀងការប្រើទូរទស្សន៍ក្នុងបន្ទប់គេង
ទូរទស្សន៍ បង្កើតដែនម៉ាញេទិកដែលប៉ះពាល់ ដល់សុខភាពដែលអាចរំខាន ដល់ការគេងរបស់អ្នកព្រម ទាំងប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយដៃគូរបស់អ្នកឬនាំអោយភាគីទីបីចូលទៅក្នុងបន្ទប់។ ប្រសិនបើអ្នកចំបាច់ត្រូវតែដាក់វានៅក្នុងបន្ទប់គេងនេះ សូមព្យាយាម គ្របដណ្តប់វាជាមួយនឹង កន្សែងនៅពេលដែល អ្នកមិនកំពុងប្រើវា។ម្យ៉ាងទៀតអ្នកអាច លាក់ទូរទស្សន៍ក្នុងទូនៅពេលដែលអ្នកមិនប្រើវាឬដាក់វានៅលើធ្នើដែលអាចចាក់សោលាក់វានៅពេលដែលមិនមានការប្រើប្រាស់។
៧/ចូរដាក់សៀវភៅរបស់អ្នកនៅកន្លែងផ្សេង
អ្នកអាចរក្សាទុកសៀវភៅមួយចំនួននៅក្នុងបន្ទប់ របស់អ្នកប្រសិនបើអ្នកចង់អានប៉ុន្តែសៀវភៅច្រើនពេកអាច ធ្វើឱ្យអ្នកមាន អារម្មណ៍ធុញក្នុង ចន្លោះនេះ។បន្ទប់គេង របស់អ្នក គឺជាកន្លែងសម្រាប់ សម្រាកនិងសំរួលអារម្មណ៍ហើយប្រសិនបើអ្នកមានសៀវភៅជាច្រើននៅទីនោះវាហាក់បីដូចជាកន្លែងសម្រាប់ការងារ។ ការដាក់សៀវភៅជាច្រើននៅកន្លែងសំរាករបស់អ្នកវាហាក់ដូចជាធុនថប់ពេកហើយ។
៨/ជៀសវៀងគ្រែដែលបត់ចូលក្នុងជញ្ជាំងដែលបណ្តាលអោយរំខានការគេងលក់របស់អ្នក
ទិញគ្រែដាច់ដោយ
ឡែកមួយហើយដាក់ពូកនិងខ្នើយនៅលើគ្រែថ្មីនេះ បន្ទាប់មកយកគ្រែដែលបត់
ចូលទៅក្នុងជញ្ជាំងនោះចេញនិងដំឡើងធ្នើដាក់ នៅលើជញ្ជាំងទទេនោះ។ប្រសិនបើបន្ទប់
របស់អ្នកជាខ្នាតតូចនិងអ្នកត្រូវតែប្រើគ្រែដែល
បត់ចូលទៅក្នុងជញ្ជាំងនោះអ្នកអាចភ្ជាប់ជើងទៅគ្រែរបស់អ្នកនិងបញ្ឈប់ការបត់ចូលនៃគ្រែនោះ។
ដកស្រង់ចេញពី https://wikihow.com
No comments:
Post a Comment