ជំហានទី៤ ការធ្វើការពិចារណាផ្សេងៗទៀត
១/ ចូរគិតថាបន្ទប់គេងរបស់អ្នកជាវាលខ្សាច់មួយ
បន្ទប់គេងរបស់អ្នកគួរជាទីសក្ការៈ របស់អ្នក។ វាគួរតែជាកន្លែងដែលគេចផុតពីភាពតានតឹងនៃជីវិតប្រចាំថ្ងៃរបស់អ្នក
ទោះបីជាយ៉ាងណាក៏ដោយវារួមបញ្ចូលទាំងការងាររបស់អ្នកកូនរបស់អ្នក សុខភាពរបស់អ្នក ឬចំណងមិត្ដភាពរបស់អ្នក។វាមិនគួរជាកន្លែងសម្រាប់បំពេញការងារផ្សេងៗនោះទេ។ផ្ទុយទៅវិញវាគួរតែជាកន្លែងមួយរបស់អ្នកដែលនៅកណ្តាលវាលខ្សាច់មួយកន្លែងដែលអ្នកចង់ទៅសម្រាក ឬគ្រាន់តែនៅពេលដែលអ្នកត្រូវការការសម្រួលអារម្មណ៍។
២/ ការប្រើពន្លឺស្រទន់
ដើម្បីទទួលបានហុងស៊ុយល្អបំផុតអ្នកគួរតែជៀសវាងពន្លឺភ្លឺពេក
ឆើតពេក ឬពន្លឺភ្លើងពិដាននៅលើគ្រែរបស់អ្នក។ផ្ទុយទៅវិញគួតែមានចង្កៀងរាត្រីនៅលើតុជាមួយនឹងពន្លឺដ៏ស្រទន់ និងព្យាយាមដើម្បីទទួលបានពន្លឺធម្មជាតិអោយបានច្រើនពីបង្អួច។ការនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែស្ងប់ស្ងាត់និងនៅភាពងាយស្រួលជាងការប្រើពន្លឺដែលភ្លឺពេក ។
៣/ ត្រូវយល់ដឹងពីទីតាំងនៃការដាក់បង្អួចនេះ។
ប្រសិនបើអ្នកអាចធ្វើបានសូមព្យាយាមដើម្បីជៀសវាងការដាក់គ្រែរបស់អ្នករវាងបង្អួចនិងទ្វារ
បើមិនដូចឆ្នោះទេអ្នកនឹងនៅក្នុងពាក់កណ្តាលនៃ ចរន្តវិលវល់នៃនៃថាមពល Chi ដែលរត់ចុះរត់ឡើងវាងកន្លែងទាំងពីរនេះ។ប្រសិនបើអ្នកមិនអាចជៀសផុតពីវាបានអ្នកត្រូវ
ប្រាកដថាអ្នកមានវាំងននដ៏ស្រស់ស្អាតដើម្បីរារាំង ថាមពលអាក្រក់។អ្នកគួរតែជៀសវាងការគេងប្រឈមនឹងបង្អួចប្រសិនបើអ្នកអាចធ្វើបានបើមិនដូចឆ្នោះទេការគេងរបស់អ្នកនឹងមិនស្ងប់ស្ងាត់សោះឡើយ។
៤/ ការបំផុសគំនិតសិល្បៈនៅក្នុងបន្ទប់គេងរបស់អ្នក
ព្យួរឡើងរូបភាពទេសភាពស្ងប់ស្ងាត់ពីធម្មជាតិឬកន្លែងផ្សេងទៀតដែលបំផុសគំនិតអ្នក។
ជ្រើសយកទេសភាពឫ
រូបភាពដែលជំរុញអ្នកឱ្យសម្រេចបាននូវក្តីសុបិន្តរបស់អ្នកឬអ្វីផ្សេងទៀតដែលធ្វើឱ្យចិត្តអ្នកមានភាពស្ងប់ស្ងាត់និងសន្តិភាព។រូបភាពទាំងឡាយណាដែលមានភាពស្មុគ្រស្មាញ
ដែលគួរអោយ រំខានមិនគួដាក់តាំងនៅក្នុងបន្ទប់គេងរបស់អ្នកឡើយ។
ដាក់រូបភាពណាដែលជួលបំផុសគំនិតដូច្នេះវាជារឿងដំបូងដែលអ្នកមើលឃើញនៅពេលដែលអ្នកក្រោកឡើង។
៥/ សមភាពនៅក្នុងបន្ទប់គេងរបស់អ្នក
សូមព្យាយាមធ្វើអោយទំហំស្មើគ្នានៅសងខាងជ្រុងគ្រែនិងគ្រឿងសង្ហារឹមផ្សេងទៀតរបស់អ្នកគួរតែទុកទំហំដែលអាចអោយមនុស្សម្នាក់ដើរបានយ៉ាងងាយស្រួលនៅក្នុងបរីវេនបន្ទប់របស់អ្នក។
ត្រូវជ្រើរើសគ្រឿងសង្ហារឹមណាដែលសាកសម្រនឹងទំហំបន្ទប់របស់អ្នក។
អ្នកគួរតែជៀសវាងការទុកដាក់របស់របរនៅនៅរាយប៉ាយតែមួយចំហៀងនៃបន្ទប់អ្នកដែលនឹងបង្កើតជម្លោះផ្ទៃក្នុងនៅក្នុងបន្ទប់បស់អ្នក។
៦/ សូមរើចេញនូវសម្លៀកបំពាក់ដែលអ្នកឈប់ប្រើប្រាស់
ចូររើចេញនូវសម្លៀកបំពាក់អ្នកមិនបានពាក់នៅក្នុងឆ្នាំចុងក្រោយនេះ។អ្នកគួតែបរិច្ចាកឱ្យអ្នកដទៃ មិត្តភក្តិឬសាច់ញាតិប្រសិនបើពួកគេយល់ថាតែអាចត្រូវបានពាក់។ការរក្សាទុកសម្លៀកបំពាក់ចាស់នៅក្នុងបន្ទប់គេងរបស់អ្នកអាចធ្វើរអោយអ្នកបាត់បង់ឱកាសថ្មី។
៧/ ជៀសវាងការដាក់តាំងរូបថតសាច់ញាតិឬរូបថតមិត្តភក្តិដែលសំលឹងមើលមកកាន់អ្នក
អ្នកអាចដាក់តាំងរូបក្រុមគ្រួសារពីរបីរូបថតនៅក្នុងបន្ទប់គេងរបស់អ្នកប៉ុន្តែជៀសវាងការតាំងពង្រាយរូបថតរបស់អ្នករាល់គ្នានៅគ្រប់ទីកន្លែងបើមិនដូចឆ្នោះទេអ្នកនឹងមានអារម្មណ៍ថាដូចជាអ្នកណាម្នាក់កំពុងតែមើលហើយសើចដាក់អ្នក។
ដូចគ្នាដែរចំពោះកាដាក់តាំងរូបសាសនា។
៨/ កុំដាក់របស់ច្រើនពេកក្នុងបន្ទប់គេង
រក្សាបន្ទប់គេងរបស់អ្នកជាបន្លាស់និងធម្មតាដូចជាអាចធ្វើទៅបាន។ កុំបន្ថែមកៅអីចង្កៀងឬរូបភាពនៅក្នុងបន្ទប់គេងរបស់អ្នកប្រសិនបើអ្នកគិតថាមិនចាំបាច់។ ការដាក់របស់របរច្រើនពេកធ្វើអោយលំបាកនឹងការស្វែងរកតុល្យភាព។
៩/ កម្ចាត់ភាពរញ៉េរញ៉ៃ
ដើម្បីឱ្យមានFeng Shui ល្អប្រសើរបំផុត
នៅក្នុងបន្ទប់គេងរបស់អ្នក អ្នកត្រូវតែសំអាតបន្ទប់របស់អ្នកអោយបានស្អាតជានិច្ច។
No comments:
Post a Comment