Latest News

Fashion

Tuesday, June 13, 2017

បន្ទប់គេងដែលមានហុងស៊ុយ (ភាគទី៦)

ជំហានទី៣ ការបង្កើតតុល្យភាពតាមរយៈពណ៍


១/ បញ្ចូលពណ៍ភ្លើងសម្រាប់ចំណង់ចំណង់និងថាមពល

តុល្យភាព Feng​ Shui តាមរយៈពណ៍ភ្លើងនៅក្នុងបន្ទប់របស់អ្នកនឹងនាំមកនូវថាមពលគាំទ្រកិច្ចខិតខំប្រឹងប្រែងននឹងអាជីពរបស់អ្នកនឹងជួយឱ្យអ្នកសម្រេចបាននូវការទទួលស្គាល់។វានឹងនាំមកនូវចំណង់និងមនោសញ្ចេតនាចូលទៅក្នុងជីវិតនិងបន្ទប់គេងរបស់អ្នក។តុល្យភាព Feng Shui តាមរយៈពណ៍ភ្លើងគឺ:
ក្រហម ស្វាយ ទឹកក្រូច ផ្កាឈូក លឿងទំ។


២/ បញ្ចូលពណ៍ដីដែលដំណាងអោយការរីកធំធាតុនិងស្ថេរភាព


 ភាពខ្លាំងខ្លានិងការចុះសម្រុងគ្នា នៃ​ Feng Shui ពណ៍ដីនៅក្នុងផ្ទះរបស់អ្នកនឹងជួយបង្កើតឱ្យមានស្ថិរភាព ការរីកធំធាតុ និងការការពារចំពោះទំនាក់ទំនងរបស់អ្នកទាំងអស់គ្នា Feng Shui ពណ៍ដីគឺ: លៀងស្រាល ពណ៍ត្នោតខ្ចី។




៣/ ការប្រើពណ៍ដែកបង្ហាញពីភាពច្បាស់លាស់និងការណ៍ជាក់លាក់


Feng Shui នៃពណ៍ដែក នាំមកនូវគុណភាព ភាពជាក់លាក់ ភាពច្បាស់លាស់និងប្រសិទ្ធភាព វត្តមានដែលមានតុល្យភាពរបស់ខ្លួននឹងជួយឱ្យអ្នករស់នៅជាមួយនឹងភាពច្បាស់លាស់និងពន្លឺត្រជះត្រចង់​ Feng Shui ពណ៍ដីមាន: ពណ៍ប្រផេះ និង​ ពណ៍សរ។

៤/ បញ្ចូលពណ៍ព្រឿងៗ ដើម្បីបន្ថែមសន្តិភាពនិងភាពស្ងប់ស្ងាត់ ទៅបន្ទប់គេងរបស់អ្នក

ក្រោយពីការបំពេញការងាររបស់អ្នក អ្វីដែលសំខាន់បំផុតសំរាប់អ្នកនោះគឺថាអ្នកចង់មានមានអារម្មណ៍ស្ងប់ស្ងាត់នៅក្នុងបន្ទប់គេងផ្ទាល់ខ្លួនរបស់អ្នកនិងដើម្បីទទួលបានគេងលក់ស្រួលនៅពេលយប់។ពណ៍ព្រឿងៗ ពេញបន្ទប់គេងរបស់អ្នកអាចបន្ថែមនូវភាពស្ងប់ស្ងាត់និងមានសន្ដិភាពនៅក្នុងចិត្តរបស់អ្នក។ខាងក្រោមនេះជាពណ៍មួយចំនួនដែលអ្នកអាចប្រើបាន: ខៀវខ្ចី ផ្កាឈូកខ្ចី បៃតងខ្ចី ស្វាយខ្ចី


ដកស្រង់ចេញពី      ​ https://wikihow.com

No comments:

Post a Comment

Recent Post