Latest News

Fashion

Friday, June 9, 2017

ការដេកក្បាលទៅរកទិសដែលមាន ហុងស៊ុយ

តាមក្បួន Feng Shui ដេកក្បាលទៅទិសណាល្អ
ទិសដំណេកទាំងឡាយរបស់អ្នកដែលនាំមកនូវភ័ព្វសំណាងល្អតាមក្បួនហ្វិង​ស៊ុយ
(Your Lucky Feng Shui SleepingDirections)តាមជំនឿក្នុងសង្គមខ្មែរយើងខ្លះនិយាយ​ប្រាប់តគ្នាថា​ចាស់ៗហាមមិនអោយដេកយកក្បាលទៅទិសខាងលិចទេ ព្រោះនាំ​អោយ​រាសី​ឬ​យីអ៊ុនដាក់កើត​ផល​អាក្រក់​ច្រើន។តែបើស្ដាប់ការពន្យល់រៀបរាប់​តាមក្បួន Feng Shui​របស់ចិនដូចក្នុង​នៅទំព័រ http://www.fengshuidiva.com/compass.html អ្នកខ្លះត្រូវនឹងឆ្នាំកំណើតខ្លួន​ដេកក្បាលទៅ​ទិសខាងលិច​នឹងបានផលល្អទៅវិញ។អាចជាបញ្ហាខ្លះបានគឺ ចំពោះគូជាសង្សារឬជា​ប្តីប្រពន្ធដែលដេកទន្ទឹមគ្នាលើគ្រែទៅទិស​ណាមួយតែមិន​ចំទិស​អោយបានត្រូវទិសល្អទាំងពីរនាក់បាន។ អញ្ចឹងហើយទើបបានទាំង​ចាស់ៗចិនក៏ដូចចាស់ៗខ្មែរតែងស្វែងរកការគន់គូររកគូតាមខែឆ្នាំអោយត្រូវគ្នាផងដែរមុននឹង​​សំរេចផ្សំផ្គុំកូនចៅអោយមានគូស្រករជាប្តីប្រពន្ធនឹងគ្នា។មិនចំពោះតែរឿងឆ្នាំត្រូវទិសនៃដំណេកអោយដូចគ្នាទេតាមក្បួនហោរាខ្មែរយើងខ្លះមានការគិតគន់គូរតាំងពីធាតុដូចជា ធាតុទឹក ដី ឈើ ភ្លើង ក៏ត្រួវអោយត្រូវគ្នាបន្សំលេខ​ផ្ទះបុណ្យក៏ត្រូវអោយមានសសរជញ្ជាំងដំបូលគ្រប់ជាដើមគឺដើម្បីទាំងក្ដីសុខសប្បាយរុងរឿងថ្កុំថ្កើង មានទ្រព្យសម្បត្តិ មាសប្រាក់ យសសក្តិ អាយុវែងយឺនយូរ​ហៅថា​សុភមង្គលសិរីសួស្ដី ជ័យមង្គលហ្នឹងហើយ។ទំនាយតាមក្បួនហោរានេះគ្មាន​ភស្តុតាងអោយឃើញជាក់ស្ដែងភ្លាមៗដូចពិសោធន៍នានាខាងផ្នែកវីត្យាសាស្ត្រមានរូបមន្តពន្យល់តាមហេតុចេញផលទេ ព្រោះជាការកំណត់ដោយសន្និដ្ឋាន​បែបទំនាយ​តៗ​មួយដែលត្រូវការរយៈពេលវែងរាប់ឆ្នាំរាប់អាយុឬប្រចាំជីវិតទើបផ្ទៀងផ្ទាត់ដឹង​លទ្ធផលបាន។ដោយគ្មានការពន្យល់អោយច្បាស់ជាក់លក្ខណ៍នេះហើយទើបមនុស្សភាគច្រើនមិនសូវជឿឬមិនចង់ជឿ ព្រោះគូស្នេហ៍ដែលគេស្រលាញ់នោះមានទំហំ​ធំធេង​ជាងជើងលេខមិនល្អជាឧបសគ្គនោះទៅទៀត បើមាន។ដូច្នេះហើយបានម្នាក់ៗក៏ដូចគូប្រចាំជីវិតនិមួយទទួលបានសុភមង្គល ក្រមាន បុណ្យសក្តិតូចធំល្ងង់ឆ្លាត​ចេះដឹងខុសៗគ្នាទៅតាមជើងលេខខែឆ្នាំពេលវេលាកើតនិងលទ្ធផលនៃទិសដំណេកដែលខុសៗគ្នាហ្នឹងដែរ ។នេះបើនិយាយតាមក្បួនតម្រាហ្វិងស៊ុយ​ចិននិង​ហោរា​សាស្ត្រ​​របស់ខ្មែរយើង ។តើអ្នកកើតឆ្នាំអ្វីហើយគប្បីដេកបែរក្បាលទៅទិសណាដែរ ? ដំណេកសព្វថ្ងៃត្រូវទេ ?
ដកស្រង់ចេញពី​​ ​​​  https://achharia.wordpress.com

No comments:

Post a Comment

Recent Post