តើធ្វើដូចម្តេចដើម្បីឱ្យបន្ទប់គេងរបស់អ្នកមានហុងស៊ុយ(Feng Shui)
វិធីសាស្រ្តបុរាណរបស់ប្រទេសចិនបាននិយាយថា Feng Shui ជួយឱ្យផ្ទះរបស់យើងមានតុល្យភាពនិងបង្កើតភាពរីករាយជាងមុន ជីវិតទទួលបានជោគជ័យកាន់តែច្រើន។ជាញឹកញាប់យើងយកចិត្ដទុកដាក់នឹងបន្ទប់គេងដែលជាទីកន្លែងដែលយើងអាចសម្រាកនិងបន្ធូអារម្មណ៍។ការដែលយើងធ្វើអោយបន្ទប់គេងមានហុងស៊ុយនេះអាចជួយអោយជីវិតរបស់យើងមានភាពរ៉ូមែនទិចដូចជាសមត្ថភាពក្នុងការគេងលក់ស្រួលនិងមានអារម្មណ៍ល្អ។អ្នកត្រូវតែដឹងអំពីរបៀបដើម្បីរក្សាលំហូថាមពលវិជ្ជមាននិងរបៀបដើម្បីបង្វែរថាមពលអវិជ្ជមានអោយចេញឆ្ងាយពីបន្ទប់និងជីវិតរបស់អ្នក។ប្រសិនបើអ្នកចង់ដឹងពីវិធីរៀបចំបន្ទប់របស់អ្នកអោយមានហុងស៊ុយ
សូមមើលជំហានទី១ក្នុងការចាប់ផ្តើម។

ជំហានទី១ ការរៀបចំគ្រែគេងតាមហុងស៊ុយ
១/ ក្បាលគ្រែត្រូវតែមានភាពរឹងមាំ
ក្បាលគ្រែដែលមានហុងស៊ុយល្អបំផុតគឺត្រូវតែមានភាពរឹងមាំដែលធ្វើពីឈើឬក៏ upholsteredព្រោះវាមានការរួមបញ្ចូលគ្នារឹងមាំល្អណាស់ថែមទាំងមើលទៅមានភាពទន់ភ្លន់និងការគាំទ្រដល់ថាមពល Feng Shui សម្រាប់អ្នកនិងបន្ទប់គេងរបស់អ្នក។
ខណៈពេលដែលអ្នកចូលទៅដេករាងកាយរបស់អ្នកចាប់ផ្តើមធ្វើការជួសជុលថាមពលដែលបាត់បង់ដោយសាការងារជាច្រើនរបស់យើង។ក្បាលរបស់អ្នកត្រូវការការពាគាំទ្រល្អអោយដូចដែលខ្នងរបស់អ្នកត្រូវការផ្អែកនៅពេលដែលអ្នកកំពុងអង្គុយនៅលើកៅអីមួយក្នុងរយះពេលវែងមួយអញ្ចឹងដែរ។
២/ ការជ្រើសរើសពូកដែលសាកសម
មានពូកជាច្រើនប្រភេទខុសគ្នានៅលើទីផ្សារយើងត្រូវជ្រើសរើសដោយឈ្លាសវៃនិងសំរេចចិត្តទិញពូកដែលអាចអោយយើងសំរាក់និងគេងលក់ស្រួល។ពែលដែលយើងគេងលក់ស្រួលនៅពេលយប់ធ្វើអោយយើងមានសុខភាពល្អនៅពេលថ្ងៃគឺជាពាក្យដ៏សាមញ្ញមួយ។កុំភ្លេចដើម្បីអោយមានហុងស៊ុយអ្នកមិនត្រូវទិញពូកជជុះយកមកប្រើនោះទេ
អ្នកមិនដែលដឹងថាអ្វីដែលពួកគេបានបង្គរថាមពលមិនល្អពីម្ចាស់មុន។
ដកស្រង់ចេញពី https://wikihow.com
No comments:
Post a Comment