Latest News

Fashion

Monday, June 19, 2017

វត្ថុសិរីមង្គល​ទាំង ៣៨


១-ថូផ្កា
ការរៀបចំដាក់តាំងថូផ្កានៅក្នុងផ្ទះ ឬ នៅកន្លែងធ្វើការ ហាងទំនិញ ក្រុមហ៊ុននឹងនាំមក នូវសេចក្កីសុខត្រជាក់ត្រជុំនិងមានសុខភាពល្អ។​​ ថូផ្កានិងផ្កាបានផ្តល់នូវក្លិនសិរីមង្គលសម្រាប់ អ្នកនៅក្បែរក៏ដូចជាអតិថិជន ឬ អ្នកដែលកមទាក់ទងការងារឲ្យកើតទស្សន:និងគំនិតល្អៗ និង មានការពេញចិត្តចំពោះកិច្ចការរបស់អ្នក។


២-ដើមឬស្សី

ការដាំដើមឬស្សីនៅក្នុងផ្ទះ ក្នុហាងទំនិញ ក្នុងរោងចក្រអាចធ្វើឲ្យអ្នកមានសេចក្តីសុខ ក្នុងចិត្ត និងមានសិរីមង្គល។ បើអ្នកមិនមានដីសម្រាប់ដាំដើមឬស្សី អ្នកអាចដាំវានៅក្នុងផើង ក៏បាន​(ផើងកាន់តែធំកាន់តែល្អ)។


 ៣-គម្ពីរ
ការព្យួរគម្ពីរអាចកម្ចាត់គ្រោះភ័យអន្តរាយនិងជួយសម្រាលទុក្ខ​ ជួយអោយសម្បូរទ្រព្យ និងជួយការពារឲ្យរស់នៅប្រកបដោយសេចក្តីសុខ។ ជាទូទៅ​បើជាផ្ទះសំណាក់អាចព្យួរគម្ពីរនៅនិងបន្ទប់ទទួលភ្ញៀវ បើជាក្រុមហ៊ុន ឬ រោងចក្រអាចដាក់ព្យួរក្នុងបន្ទប់ប្រធានចាត់ការទូរទៅ ឬ ប្រធានក្រុមហ៊ុន។


៤-ង៉ៃចែ

ង៉ៃចែគឺជាសត្វបុរាណត្រូវគេដាក់ឆ្លាក់លើថ្មយក់ដែលជួយឲ្យមានសិរីមង្គល មានលាភសំណាង ជាពិសេសបំផុតគឺទាក់ទងនឹងការដាក់ទុន។ លោកអ្នកមានមុខរបរជាអ្នកជំនួញ ឬជាពាណិជ្ជករអាចដាក់ង៉ៃចែតាមខ្លួនបាន ក្រៅពីការព្យួរទុកក្នុងផ្ទះ ឬ បន្ទប់សម្រាកនិងព្យួរនៅឯក្រុមហ៊ុន ឬ ហាងទំនិញ។

៥-កាក់ប្រាំចក្រពត្តិ

ការព្យួរ ឬ ដាក់តាំងកាក់បុរាណនៅក្នុងផ្ទះជួយឲ្យអ្នកមានលុយកាក់ មាសប្រាក់ និងមានការចម្រើនរុងរឿងក្នុងអាជីពនិងការងារ។ កាក់បុរាណដែលគេនិយមបំផុតគឺកាក់ប្រាំចក្រពត្តិ។ នៅក្នុងសម័យរាជវង្សឆេង ចក្រពត្តិដែលមានភាពចម្រើនរុងរឿងបំផុតមានដូចជា ១.ចក្រពត្តិស៊ុនជឺ ២. ចក្រពត្តិខាំងស៊ី ៣.ចក្រពត្តិយ៉ុងចឹង ៤.ចក្រពត្តិឈានឡុង ៥.ចក្រពត្តិចៀឈីង។

៦-កាក់ប្រាំមួយចក្រពត្តិ

កាក់ប្រាំមួយចក្រពត្តិគឺជាកាក់ប្រាំចក្រពត្តិខាងលើ ហើយបូ​កបន្ថែមកាក់តៅកួងមួយទៀត។ កាក់នេះអាចកម្ចាត់របស់ចង្រៃបាន។​ ពេលផ្កាយអពមង្គលទៅដល់ទិសណា ត្រូវព្យួរកាក់ប្រាំមួយចក្រពត្តិត្រង់ទិសនោះ។ ធ្វើបានតែប៉ណ្ណោះក៏អាចជួយឲ្យ​មនុស្សក្នុងគ្រួសារ ក្នុងក្រុមហ៊ុនរស់មានសេចក្តីសុខ សុខភាពរឹងមាំ នឹងធ្វើកិច្ចការផ្សេងៗបានរលូនដែរ។


៧-អាទិទេពនៃជោគសំណាង

អាទិទេពនៃជោគសំណាងរបស់ចិនមានច្រើនប្រភេទ តែប្រភេទដែលគេនិយមច្រើនបំផុតនោះគឺ កូនអ៊ូជាអាទិទេពជោគសំណាងក្នុងគេហដ្ឋាន ហាងទំនិញ ឬ​ក្រុមហ៊ុន។ បើតាំងអាទិទេពនៃជោគសំណាងអាចជួយឲ្យមានជោគសំណាង មាសប្រាក់។

៨-អ្នកតានៃជោគសំណាង

មិនថាជាផ្ទះជួល ផ្ទះផ្ទាល់ខ្លួន ឬហាងទំនិញផ្សេងៗទេ ការថ្វាយគ្រឿងបូជាដល់អ្នកតានៃជោគសំណាងនឹងជួយឲ្យយើងមានសំណាងលុយកាក់ មាសប្រាក់ហូរចូលមកដូចទឹក ជាពិសេសអ្នកប្រកបរបរជាអ្នកជំនួញជួញដូរ ឬ ពាណិជ្ជករនឹងទទួលបានផលយ៉ាងប្រសើរ។

៩-ងេកចុង

ងេកចុងគឺជាថ្មគុជរាងបួនជ្រុងនិងមូល ផ្នែកកណ្តាលឆ្លាក់ជារូប។​ ងេកចុងរាងមូលស្រដៀងមេឃ រីឯងេកចុងជ្រុងស្រដៀងដី។ ងេកចុងភាគច្រើនគេប្រើផ្គួបជាមួយវត្ថុមង្គលផ្សេងៗ ភាគតិចណាស់ដែលមានការប្រើងេកចុងតែឯកឯង។​ ជាទូទៅគេនិយមប្រើងេកចុង​ ដាក់នៅផ្នែកខាងស្តាំនៃអ្នកតានៃជោគសំណាង ព្រោះអាចជួយជំរុញឲ្យកើតទ្រព្យសម្បត្តិ លក់ដូរដាច់ និងមានអតិថិជនច្រើន។

១០-ងេកពៀ

ងេកពៀគឺជាបន្ទះថ្មគុជរាងមូល ផ្នែកកណា្តលមានចោះរន្ធជាវត្ថុមង្គល។​ ការយកងេកពៀទៅដាក់នៅផ្នែកខាងឆ្វេងអាទិទេពនៃជោគសំណាងអាចជំរុញអោយកើតមានទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗ។

១១-អុងឆៃថុង

អុងឆៃថុងមានលក្ខណះជារូបគំនូរ ឬ​ថ្មគុជឆ្លាក់ដោយមានលក្ខណះជាក្មេងម្នាក់ ហើយនៅជុំវិញក្មងមានគំនរមាសប្រាក់។ ក្នុងហាងទំនិញ គេហដ្ឋាន ឬកន្លែងធ្វើការគេនិយមដាក់តាំងអុងឆៃថុងដើម្បីជួយឲ្យមានទ្រព្យសម្បត្តិច្រើនហូរហៀរ។

១២-ថ្មកែវ

ថ្មកែវអាចជួយពង្រីកបរិមាណរបស់ថាមពល។ ការដាក់តាំងថ្មកែវត្រង់កន្លែងសិរីមង្គលក្នុងផ្ទះអាចជួយឲ្យមានសិរីមង្គល មានជោគ មានលាភ។ តែការប្រើថ្មកែវត្រូវយល់ពីវិធីប្រើទើបអាចកើតផលជាសិរីមង្គល ព្រោះបើដាក់តាំងថ្មកែវត្រង់តំណែងអពមង្គលក្នុងផ្ទះគឺស្មើនិងការបន្ថែមភាពអពមង្គលក្នុងផ្ទះដែរ។

១៣-ប៉ុហុកតូវ

ការសរសេរពាក្យថា បុណ្យវាសនា (ហុក) ជាតួអក្សចិនគឺមានសិល្បះក្នុងការសរសេរ។ តួអក្សរចិនដែលមិនដូចគ្នាមួយរយតួអក្សរលើក្រដាសមួយផ្ទាំងហៅថា ហុកតូវដែលជួយឲ្យកើតសិរីមង្គល។ ដូច្នេះហើយទើបគេនិយមព្យួរហុកតូវ ទុកក្នុងគេហដ្ឋាន ហាងទំនិញ ឬ ក្រុមហ៊ុននានា។

១៤-បូតាន់

ជនជាតិចិនចាត់ទុកដើមបូតាន់និងផ្កាបូតាន់ជានិមិត្តរូបនៃភាពមានបាន និងមានកិត្តិយស។​ រូបគំនូរដើមបូតាន់ដែលយកមកព្យួរទុកប្រៀបដូចជាការជូនពរឲ្យជំនួញរីកចម្រើន ចេញផ្លែចេញផ្កា​ មានកេរិ៍្តឈ្មោះបោះសំឡេងខ្ចរខ្ចារ។

១៥-ស៊ីវឆែកុង

ស៊ីវឆែកុងគឺជាវត្ថុមង្គលដែលជួយអោយមានអាយុយឺនយូរ។ លក្ខណះរបស់ស៊ីវឆែកុងគឺជាមនុស្សចាស់ដែលពោរពេញទៅដោយក្តីមេត្តាប្រណី ដៃម្ខាងកាន់ឈើច្រត់ ដៃម្ខាងទៀតកាន់ផ្លែ​ ថ ហើយមានពុកចង្កាច្រើន។ ការដាក់តាំងស៊ីវឆែកុងក្នុងកន្លែងដែលសមស្រប អាចជួយឲ្យអ្នកនៅក្នុងគ្រួសារ ឬបុគ្គលិកមានអាយុវែងយឺនយូរ។

១៦-ឃ្លោក

ឃ្លោកតំណាងឲ្យភាពអស្ចារ្យរបស់ឋានទាំងបី។ វាមានមហិទ្ធិប្ញទ្ធិកម្ចាត់គ្រឿងអបមង្គល និងវិញ្ញាណអាក្រក់ផ្សេងៗ។ ជាទូទៅគេព្យួរឃ្លោកនៅពីមុខគ្រែដេក ឬដាក់នៅក្បែរកន្លែងដេករបស់អ្នជំងឺ។​ ការព្យូរឃ្លោកនៅក្នុងគេហដ្ឋាន ឬ កន្លែងធ្វើការជាសិរីមង្គលនាំមកនូវសុខភាពរឹងមាំ។

១៧-នី នី អ៊ូ​អ៊ី

រូបគំនូរជាវត្ថុមង្គលរបស់ជនជាតិចិន។ ជនជាតិចិនភាគច្រើនមានទំនាក់ទំនងជាមួយត្រី។ រូបគំនូរ នូ នូ អ៊ូអ៊ី”  មានន័យថាគឺជាស្លឹកឈូកនិងត្រីមួយគូរក្នុងផ្ទាំងគំនូរតែមួយដែលសម្បូរហូរហៀររាល់ឆ្នាំ។ ការព្យួររូបគំនូរ នូ នូ អ៊ូអ៊ីគឺដើម្បីជំរុញឲ្យមានទ្រព្យសម្បត្តិមាសប្រាក់ច្រើន។


១៨-នាគ

លក្ខណះរបស់នាគមង្គលគឺមានខ្លួនវែង ដងខ្លួនមានស្រកា​ ក្បាលមានស្នែង​មានជើង ជើងមានក្រចក អាចផុសនិងច្រមុជចូលទឹក ចេះហែលទឹក អាចធ្វើឲ្យមានភ្លៀងធ្លាក់។ នាគជាសត្វមង្គលនាំមកនូវសេចក្តីសុខដល់គេហដ្ឋាន ក្រុមហ៊ុន ហាងទំនិញ និងការពារគ្រោះចង្រៃផ្សេងៗ។
       
សម្រាប់ប្រភេទនាគជាទូទៅគេបែងចែងដូចខាក្រោម
-កៅឡេង                                                      នាគខ្លួនមានស្រកា
-ចែឡេង                                                       នាគចូលចិត្តទឹក
-អេងឡេង                                                    នាគមានស្លាបពីរ
-ហូយឡេង                                                   នាគចូលចិត្តភ្លើង
-ឃីវឡេង                                                      នាគក្បាលមានស្នែង
-មេងឡេង                                                    នាគគំរាម    
-ឃីមឡេង                                                     នាគក្បាលគ្មានស្នែង
-តៀកឡេង                                                   នាគចួលចិត្តប្រយុទ្ធ
-ផួងឡេង                                                      នាគសសរពាន់

១៩-នាគខៀវ

នាគខៀវជាវត្ថុមង្គលជួយកម្ចាត់ជនពាល គ្រាន់តែដាក់តាំងនាគខៀវនៅផ្នែកខាងឆ្វេងចំហៀងផ្ទះ ក៏អាចកម្ចាត់ជនពាល ឬ គ្រោះភ័យពីអ្នកដែលចង់រារាំងភាពរីកចម្រើនក្នុងកិច្ចការជំនួញរបស់អ្នកបានដែរ។ 


២០-ត្រីកាប ឬ​ត្រីមាស (ត្រីកន្ទុយបី)

មានអ្នកជំនួញជាច្រើនដែលចូលចិត្តចិញ្ចឹមត្រីកាប ឬ ត្រីមាសនៅក្នុងផ្ទះ។ អត្ថន័យនៃការចិញ្ចឹមត្រីទាំងពីរប្រភេទនេះគឺចង់ឲ្យកិច្ចការជំនួញចម្រើនរុងរឿងបានកម្រៃល្អ។ ការចិញ្ចឹមត្រីមាសដែលល្អត្រូវចិញ្ចឹម ៩​ក្បាល តែបើអាងត្រីមានទំហំធំក៏អាចចិញ្ចឹមជា​១៩ក្បាល ឬ​២៩ក្បាលក៏បានដែរ។

២១-ខ្លាធំ

ខ្លាធំគឺជាម្ចាស់នៃពួកសត្វ។​ ខ្លាអាចកម្ចាត់អពមង្គលទាំងឡាយ ហើយអាចតទល់នឹងរបស់ជង្រៃទាំងឡាយ។ អ្នកធ្វើការរកស៊ីជួញដូរ ឬ អ្នកជំនួញអាចបិទរូបក្បាលខ្លាដើម្បីទប់ទល់នឹងភាពអពមង្គលបាន។


២២-ខ្លារខិន
ខ្លារខិនជាសត្វសាហាវមួយប្រភេទ។ ការដាក់តាំងខ្លារខិននៅលើតុក្នុងបន្ទប់ធ្វើការ អាចបណ្តេញគ្រោះចង្រៃដូចខ្លាធំបានដែរ ហើយថែមទាំងធ្វើអោយសត្រូវកើតការក្រែងរអែងលើរូបអ្នកបានទៀតផង។

២៣-សិង្ហ

សិង្ហអាចបណ្តេញគ្រោះចង្រៃនិងទប់ទល់គ្រោះចង្រៃបានដូចខ្លាធំនិងខ្លារខិនដែរ តែភាគច្រើនគេចូលចិត្តយកទៅដាក់តាំងនៅក្រៅផ្ទះដើម្បីសិរីមង្គលថែមទាំងជួយឲ្យមាន ឋានះរុងរឿងនិងមានកេរិ៍្តឈ្មោះបោះសំឡេងទៀតផង។


២៤-ភីហ៊ីវ

ក្រៅពីនាគនិងសត្វសិង្ហដែលគេស្គាល់ច្រើននោះនៅមាន ភីហ៊ីវ ទៀតដែលជាសត្វមង្គលមានជើងមួយ។ ការដាក់តាំងភីហ៊ីវក្នុងគេហដ្ឋានជួយឲ្យមានទ្រព្យសម្បត្តិច្រើន មានការីកចម្រើនក្នុងការរកស៊ីលក់ដូរ។​ ប្រការដែលគួរប្រយ័ត្នក្នុងការដាក់តាំងភីហ៊ីវគឺត្រូវដាក់ក្បាលភីហ៊ីវបែរទៅរកទ្វារ ឬ​បង្អួច។

២៥-គីង្គក់ជើងបី

គីង្គក់នេះមិនមែនជាគីង្គក់ធម្មតាដែលមានជើងបួននោះទេ វាជាគីង្គក់ជើងបី ហើយវាអាចខ្ជាក់មាសប្រាក់ចេញមកបានដើម្បីជួយអ្នកក្រ (ក្រទាំងបួនទិស) ទើបត្រូវគេចាត់ទុកវាជាសត្វមង្គល។​ ការដាក់តាំងគីង្គក់ជើងបីមិនត្រូវដាក់ក្បាលគីង្គក់បែរទៅរកទ្វារ ឬបង្អួចទេ បើមិនដូច្នេះទេ មាសប្រាក់ដែលគីង្គក់ខ្ជាក់ចេញមកនឹងហូរចេញក្រៅផ្ទះអស់ មិនអាចរក្សារទុកទ្រព្យសម្បត្តិបានឡើយ។

២៦-ប្រចៀវ

ជនជាតិចិនចាត់ទុកប្រចៀវជាសត្វមង្គល ហើយនិយមដាក់តាំងប្រចៀវក្នុងគេហដ្ឋានដែលអាចជួយអោយមានបុណ្យវាសនា។

២៧-ង៉ូវហុក នីមមើង

ង៉ូវហុក នីមមើងសំដៅទៅលើរូបប្រចៀវ៥ក្បាល ឬ ការគូររូបប្រចៀវ៥ក្បាលលើគ្រឿង ក្បាច់។ ការដាក់តាំងវត្ថុនេះក្នុងគេហដ្ឋាន ឬ កន្លែងធ្វើការ ចាត់ទុជាទង្វើលមង្គលអាចជួយឲ្យ មានបុណ្យវាសនាល្អ។

២៨-សត្វសារិកាកែវ

ជនជាតិចិនចាត់ទុកថាសត្វសារិកាកែវជាសត្វមង្គល។ ដូច្នេះហើយទើបបានជារូបគំនូរ​ ថូផ្កា គ្រឿងឆ្លាក់ ឬ គ្រឿងថ្មភាគច្រើនមានរូបសារិកាកែវ ដោយគេយកមកតាំងក្នុងផ្ទះ ឬ ហាងទំនិញជាដើម។ ការដាក់តាំងបែបនេះមានន័យថារឿងដែលជាមង្គលបានធ្វើដំណើរមកដល់ទ្វារផ្ទះហើយ។

២៩-ប៊េចៀហុងអុវ

ប៊េចៀហុងអុវគឺសេះមួយក្បាលនិងស្វាមួយក្បាលដែលនៅជាប់នឹងគ្នា ដោយភាគច្រើនស្វានៅលើខ្នងសេះ ឬ  វារឡើងលើខ្នងសេះ។ គេដាក់តាំងប៊េចៀហុងអុវក្នុង​ផ្ទះ ក្នុងហាងទំនិញ ឬ តាមខ្លួនដើម្បីជួយឲ្យមានគេនិយមរាប់អានច្រើន ការងាររីកចម្រើនឈានទៅមុខ។

៣០-ប្រើស

ប្រើសជាសត្វមង្គលដែលសមស្របនឹងយកមកតាំងក្នុងបន្ទប់ធ្វើការ​វាអាចជួយឲ្យបុគ្គលិកមានភាពឧស្សាហ៏ព្យាយាម រួមដៃគ្នាធ្វើការឲ្យសម្រេចជោគជ័យ។

៣១-ធីឡុក

ធីឡុកជាសត្វមង្គលដែលមានលក្ខណះជើងខ្លីមានស្លាបមានស្នែងសងខាង។ ការដាក់តាំងធីឡុកនៅក្នុងផ្ទះ ឬ កន្លែងធ្វើការអាចជួយឲ្យការងាររលូនប្រាសចាកឧបសគ្គដែលមករារាំងភាពរីកចម្រើនរបស់ការងារ។

៣២-ឃ្មុំ

រូបគំនូរដែលមានឃ្មុំកំពុងហើរគឺជារូបមង្គល ព្រោះឃ្មុំជានិមិត្តរូបនៃភាពមានបាន និងការមានឋានះខ្ពង់ខ្ពស់។

៣៣-សត្វកុក

សត្វកុកជាបក្សីទឹកដែលមានភាពស្រស់ស្អាតមួយប្រភេទ។ រូបគំនូរ ឬ ថ្មយក់ដែល មានរួសត្វកុកឈរលើស្លឹកឈូកគឺជាសិរីមង្គលមានអត្ថន័យបង្ហាញឲ្យឃើញពីភាពស្មោះត្រង់  សុច្ចរិក និងបាតដៃស្អាតស្អំបរិសុទ្ធ។

៣៤-ដំរី

បើដាក់តាំងរូបដំរីនៅមុខផ្ទះ ឬ ហាងនឹងធ្វើឲ្យផ្ទះ ឬហាងនោះមានភាពគង់វង្សអ្នកក្នុងផ្ទះ ក្នុងហាងនឹងមានសេចក្តីសុខ ការងារមានភាពរលូន។


៣៥-កង្កែប

កង្កែបជាសត្វដែលមានថាមពលជីវិតច្រើន ហេតុដូច្នេះហើយទើបវាជាសត្វតំណាងឲ្យថាមពលនៃជីវិត។ យករូបចម្លាក់កង្កែបធ្វើពីថ្មគុជដាក់តាមខ្លួន បើជាអ្នករកស៊ីនឹងរកស៊ីបានកម្រៃច្រើន បើជាឪពុម្តាយ កូនចៅនឹងមានសុខភាពល្អ និងស្តាប់បង្គាប់។

៣៦-អូងអៀ (សត្វប្រវឹកញីឈ្មោល)


អូងអៀគឺជាសត្វប្រវឹកញីឈ្មោលដែលរស់នៅក្បែរគ្នាមិនឃ្លាតឆ្ងាយពីគ្នាឡើយ។ រូបគំនូរនេះជាគំនូរមង្គលធ្វើឲ្តជីវិតគ្រួសារមានភាពកក់ក្តៅ មិនរងាកំព្រារឯកា។

៣៧-ហួ

ជាសត្វមួយប្រភេទស្រដៀងឆ្កែចចក។ ជនជាតិចិនចាត់ទុកថា ហួជាសត្វមង្គល។ ការមានរូបចម្លាក់នេះនៅកន្លែងណា កន្លែងនោះមានតែបរិយាកាសនៃមិត្តភាព។​ ចំណែកការស្រលាញ់រវាងប្តីនិងប្រពន្ធក៏កាន់តែស្អិតរមួតខ្លាំងឡើង។

៣៨-សត្វក្រសារ

ជនជាតិចិនចាត់ទុកថាសត្វក្រសារជាសត្វមង្គលបន្ទាប់ពីហង្ស។ វាជាសត្វដែលមានអាយុវែង ទើបគេហៅសត្វក្រសារនោះថា បក្សីសួគ៌”​ គេនិយមតាំងរូបសត្វក្រសារត្រង់ដំណែងដ៏សមស្របដែលអាចជួយឲ្យគ្រួសារមានអាយុយឺនយួរ។

៣៩-អណ្តើក

អ្នកខ្លះចូលចិត្តដាក់តាំងអណ្តើកនៅក្នុងផ្ទះព្រោះថាអណ្តើកជាសត្វអាយុវែងណាស់។ អ្នកខ្លះជឿថាអណ្តើក និងសត្វក្រសារមានអាយុវែងប្រហាក់ប្រហែលគ្នា ហេតុដូច្នេះហើយទើបក្នុងរួបគំនូរខ្លះមានសត្វអណ្តើកនិងសត្វក្រសារនៅជាមួយគ្នា។

៤០-មាន់ឈ្មោល

មាន់ឈ្មោលគឺជាសត្វមង្គលដែលអាចកម្ចាត់មិនឲ្យមានរឿងរ៉ាវសាហាយស្មន់។ បើខ្លាចថាក្នុងគ្រួសារ ក្នុងក្រុមហ៊ុន ឬ រោងចក្រកើតមានរឿងសាហាយស្មន់ឡើង ការយកមាន់ឈ្មោលកមដាក់តាំងត្រង់កន្លែងដ៏សមស្របអាចកម្ចាត់បញ្ហាប្រភេទនេះបាន។


No comments:

Post a Comment

Recent Post