ចូរត្រួតពិនិត្យមើលលើចំណុចទាំង៤ប្រការ
ប្រការទី១ ផ្ទះ ឬ បន្ទប់ស្នាក់នៅថ្មីដែលអ្នកនឹងប្តូរទៅស្នាក់អាស្រ័យ ចូរកុំព្យួរប៉ូច ខូយតាមអំពើចិត្ត ទោះថាប្រយោជន៏របស់ប៉ូចខូយមានច្រើនដែលអាចទប់ទល់ នឹងរបស់ ចង្រៃនិងអាចបណ្តេញគ្រោះបានក៏ដោយ។ តែអ្នកចាំបាច់ត្រូវព្យួរប៉ូចខូយត្រង់តំណែង ដែលត្រឹមត្រូវ ថែមទាំងចាំបាច់ត្រូវបានទទួលការចង្អុលបង្ហាញពីអ្នកជំនាញខាងផ្នែកហុង ស៊ុយ និងការធ្វើក្នុងពេលវេលាដែលសមស្របមួយបើមិនដូច្នោះទេប្រយោជន៏ដែលទទួល បានពីប៉ូចខូយអាចបង្កឲ្យកើតជាលទ្ធផលផ្ទុយ។
ប្រការទី២ ដូចគ្នានឹងការព្យួររូបអាទិទេពផងដែរ មុននឹងព្យួររូបអាទិទេពត្រូវឲ្យ ចិនសែ ឬអ្នកដែលចេះក្បួនហុងស៊ុយច្បាស់លាស់មើលជាមុនសិន សូម្បីតែផ្ទាំងរូបមួយ ផ្ទាំងៗដែលត្រូវព្យួរលើជញ្ជាំងក៏ដោយ។
បើអ្នកទិញរូបអ្វីមួយមកហើយ រួចយកទៅព្យួរតាំងតាមការចូលចិត្តរបស់ខ្លួន ដោយ មិនបានត្រួតពិនិត្យមើលថ្ងៃខែល្អនោះ វាអាចកើតផលអាក្រក់បញ្ច្រាសមកវិញក៏មានដែរ។
ប្រការទី៣ ការព្យួរផ្ទាំងផ្លាកប្រឆាំងគ្រោះចង្រៃនោះ (មិនថាជាប៉ួយខូយ ឬអ្វីក៏ ដោយ) កញ្ចក់លើផ្ទាំងផ្លាកនោះគឺត្រូវផតចូល។ បើជាកញ្ចក់ផ្ទៃរាបស្មើ វានឹងមិនបានផល អ្វីទេ។
ករណីទាំង៣ខាងលើនេះចង់បង្ហាញថាបើផ្ទះ ឬបន្ទប់ស្នាក់នៅមានម្ចាស់ ឬអ្នកទិញ ដែលស្នាក់នៅមុនអ្នក មានព្យួរផ្លាកទប់ទល់គ្រោះចង្រៃផ្សេងៗមុនរួចហើយ អ្នកត្រូវត្រួត ពិនិត្យឲ្យបានត្រឹមត្រូវឡើងវិញ។
ប្រការទី៤ កុំប្តូរផ្ទះ ឬ បន្ទប់ថ្មីក្នុងខណះពេលដែលភរិយាអ្នកកំពុងតែមានគត៌។ នេះជាប្រការហាមឃាត់មួយ ដែលមនុស្សភាគច្រើនបានដឹងរួចមកហើយ គឺហាមប្តូរផ្ទះ ខណះពេលដែលភរិយាមានគត៌ សូម្បីតែការផ្លាស់ប្តូរគ្រឿងប្រើប្រាស់ខ្នាតធំក្នុងផ្ទះ ក៏ត្រូវ ហាមជាដាច់ខាតដែរ។ ចំណែកឯការជួសជុលផ្ទះវិញក៏ជាប្រការមិនត្រូវធ្វើដែរគឺត្រូវចាំឲ្យ បុត្រកើតសិនទើបប្រសើរ។
No comments:
Post a Comment