សិរីមង្គលទាំង ១៩
ហុងស៊ុយផ្ទះ និង
បន្ទប់ស្នាក់នៅរបស់
អ្នករកស៊ីលក់ដូរ
(ពាណិជ្ជករ) និងអ្នកជំនួញ
បន្តទៅទៀតគឺ សិរីមង្គលទាំង
១៩ ដែលយើងបានជ្រើសរិសមកសម្រាប់ហុងស៊ុយ ផ្ទះ និង បន្ទប់ស្នាក់នៅរបស់អ្នករកស៊ីលក់ដូរនិងអ្នកជំនួញ។
សិរីមង្គលទាំងនេះទាក់ទងនឹង ភូមិទស្សន៏ខាងក្រៅផ្ទះដូចជា សិរីមង្គលទាក់ទងនឹងថ្នល់
សិរីមង្គលតាមរយះដើមឈើ សិរីមង្គលទាក់ទងនឹងតួផ្ទះ
និងសិរីមង្គលទាក់ទងនឹងការរៀបចំក្នុងផ្ទះជាដើម។ សិរីមង្គល ទាំង១៩ក្នុងមេរៀននេះអាចជួយអ្នកឲ្យមានភាពចម្រើនរុងរឿងក្នុងអាជីពការងារបានទទួល
ក្តីមេត្តាសន្តោសប្រោសប្រណីពីអ្នកធំ ឬ អ្នកមានអាយុច្រើនបានទទួលការនិយមកោត សសើរពីអ្នកជិតខាង
ធ្វើកិច្ចការរកស៊ីរលូនរីកចម្រើនលូតលាស់ លុយកាក់ មាសប្រាក់ហូរ ចូលមកឆ្ពោះទៅរកភាពមានបានព្រមទាំងប្រាសចាកនូវសត្រូវ
ឬ សត្រូវមិនអាចធ្វើទុក្ខបុក ម្នេញ និងមិនអាចឲ្យគ្រោះថ្នាក់កើតឡើងបានឡើយ។ ក្រៅពីនោះជីវិតគ្រួសារនឹងមានតែ
ភាពកក់ក្តៅនាំមកនូវសេចក្តីសម្រេចដូចចិត្តប្រាថ្នា។
សិរីមង្គលប្រការទី១
ផ្ទះ
ឬពន្ទប់ស្នាក់នៅដែលនៅទិសខាងត្បូងនៃតួផ្ទះ ឬ បន្ទប់ ស្នាក់នៅដែលទំនេរ ស្រឡះ
មានខ្យល់អាកាសបក់ចេញចូលមានពន្លឺថ្ងៃចាំងដល់ចាត់ ទុកថាជាសិរីមង្គល។ អ្នកស្នាក់អាស្រ័យនឹងទទួលបានផលល្អ
ជីវិតមានតែសេចក្តីសុខ សេចក្តីចម្រើន អាជីពការលក់ដូរឈានឡើងចម្រើនរុងរឿង។
អ្នកធំនឹងមានអាយុច្រើនផ្តល់ នូវក្តីស្រលាញ់ក្តីមេត្តារីឯអ្នកជិតខាងវិញចូលចិត្តរាប់អានលើកតម្កើង
និង ផ្តល់នូវការគោរព កោតក្រែង។
សិរីមង្គលប្រការទី២ បើផ្នែកទិសខងលិចនៃផ្ទះ
ឬ បន្ទប់ស្នាក់នៅមានថ្នល់ឆ្លងកាត់គឺ ជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាពិតជាមានសិរីមង្គលដល់ម្ចាស់ផ្ទះ
ឬ ម្ចាស់បន្ទប់ដែល ប្រកបមុខរបរជាអ្នកលក់ដូរនិងអ្នកជំនួញ។អ្នកនឹងមានការរីកចម្រើនឈានឡើងក្នុងកិច្ចការ
ជំនួញ ព្រមទាំងអភិវឌ្ឍនិងពង្រីកទីផ្សារការងារបានយ៉ាងឆាប់រហ័ស។ មាសប្រាក់លុយកាក់
នឹងហូរចូលមក មិនថាជាការគិត ឬ ការធ្វើអ្វីមួយក៏ទទួលបានសម្រេចដូចចិត្តប្រាថ្នាដែរ។
សិរីមង្គលប្រការទី៣ ថ្នល់ដែលកាត់មុខផ្ទះ ឬ
បន្ទប់ស្នាក់នៅបើជាថ្នល់ដែលមាន លក្ខណះបត់បែនមិនមែនជាផ្លូវត្រង់វែងនោះជាសិរីមង្គល ព្រោះម៉ូតូឡានដែលបរឆ្លងកាត់
អាច មិនបរលឿនហួសពេក មិនតម្រង់ចូលមករកដួងចិត្តរបស់អ្នកដែលអាស្រ័យនៅក្នុងផ្ទះ ឬ
បន្ទប់នោះឡើយ។ វាធ្វើឲ្យចិត្តម្ចាស់ផ្ទះ ឬ ម្ចាស់បន្ទប់មិនតឹង មិនស្ត្រេស
មានភាពរីករាយ សប្បាយចិត្ត។ បើជាអ្នកប្រកបរបររកស៊ីលក់ដូរគេ នឹងរស់នៅប្រកបដោយសេចក្តីសុខ សប្បាយក្លាយជាទីស្រលាញ់រាប់អានរបស់អ្នកនៅជុំវិញខ្លួន
ជីវិតរីកចម្រើនឈានឡើងតាម លំដាប់ ថែមទាំងមានលុយកាក់មាសប្រាក់ច្រើនទៀតផង។
សិរីមង្គលប្រការទី៤ តាមក្បួនហុងស៊ុយបាននិយាយអំពីឥទ្ធិពលនៃដើមឈើ
ដែល មានចំពោះទីកន្លែងរស់នៅ។ បើលោកអ្នកជាអ្នកមានមុខរបររកស៊ីលក់ដូរ ឬ អ្នកជំនួញគួរ ដាំដើមឈើទុកត្រង់ទិសខាងលិចនៃគេហដ្ឋាន
ឬ បន្ទប់ស្នាក់នៅរបស់អ្នក ព្រោះគេចាត់ទុក ថាវាជាសិរីមង្គលបីដូចជាមានអាទិទេពចាំជួយឃុំគ្រង
ការពារ ថែរក្សាផ្ទះ ឬ បន្ទប់ស្នាក់នៅ
របស់អ្នកឲ្យរស់នៅប្រកបដោយសេចក្តីសុខប្រាសចាកគ្រោះភ័យអន្តរាយទាំងពួងធ្វើឲ្យជីវិតនិង
ការងារឈានឡើរលូន។
សិរីមង្គលប្រការទី៥ បើលោកអ្នកប្រកបអាជីពជាអ្នករកស៊ីលក់ដូរ
ឬ ជាអ្នកជំនួញ ផ្សេងៗ គួរដាំដើមស្រល់ទុត្រង់កន្លែងទំនេរនៃទីធ្លាផ្ទះ
ព្រោះវាគឺជាសិរីមង្គលដ៏ល្អ។ ដើម ស្រល់ មិនខ្លាចខ្យល់ ធន់នឹងភាពក្តៅត្រជាក់ស្រដៀង នឹងមនុស្សដែលមានការតស៊ួដើម្បី
ភាពរីកចម្រើន អាចតាំងចិត្តស្ងប់បានពេលប្រឈមនឹងកម្តៅថ្ងៃដ៏ក្តៅ។ បើត្រង់ធ្លាផ្ទះមាន
ដើមស្រល់ជាពិសេសស្ថិតនៅទិសខាងលិចនៃគេហដ្ឋាននោះ គឺកាន់តែជាសិរីមង្គលថែម
ទៀតព្រោះវាអាចពុះពារប្រឈមនឹងភាវះខុសប្រករតីទាំងឡាយបាន។
សិរីមង្គលប្រការទី៦ បើសិនជាក្នុងរបងផ្ទះរបស់អ្នកដែលជាអ្នកប្រកបរបររកស៊ីលក់
ដូរ (ពាណិជ្ជករ) និងជាអ្នកជំនួញនៅមានទីកន្លែងទំនេរច្រើន
ហើយអ្នកមានអារម្មណ៏ថា វាស្រឡះពេកមិនមានសេចក្តីសុខនោះអ្នកអាចដាំដើមឈើធំលើទីឆ្លាផ្ទះរបស់អ្នកបានព្រោះវាអាចប្រឆាំងនឹងវត្ថុចង្រៃផ្សេងៗរួចនាំមកនូវសេចក្តីចម្រើនរុងរឿងមកឲ្យអ្នកដែលជាម្ចាស់ផ្ទះ។ដើមឈើធំនឹងមិនធ្វើឲ្យអ្នកឯកោឡើយដោយអ្នកនឹងមានការជួយឧបត្ថម្ភគាំទ្រពីញាតិ
មិត្តជិតឆ្ងាយ។
សិរីមង្គលប្រការទី៧ ការដាំដើមឬស្សីក្នុងបរិវេណផ្ទះអាចធ្វើឲ្យម្ចាស់ផ្ទះរស់នៅមាន
សេចក្តីសុខនិងមានលុយកាក់ មាសប្រាក់ច្រើន។ បើនៅជុំវិញផ្ទះមានដើមឬស្សីពណ៌បៃតង
ស្រស់គឺជាសិរីមង្គលយ៉ាងខ្លាំង។
បើម្ចាស់ផ្ទះប្រកបមុខរបររកស៊ីលក់ដូរអាចធ្វើឲ្យគ្រួសារ ជំនាន់ក្រោយមានភាពកក់ក្តៅ
មិនលំបាកក្រខ្សត់អ្នកដឹកនាំគ្រួសារអាចធ្វើការបានយ៉ាង ពេញ
ទីដោយមិនចាំបាច់ខ្លាចមុខខ្លាចក្រោយធ្វើឲ្យកើតការរីកចម្រើនយ៉ាងល្អ។ ចំណែកឯ ការដាំដើមឬស្សីក្នុងផ្ទះត្រូវដាំឲ្យបានច្រើនហើយញឹក
ទើបត្រឹមត្រូវតាមក្បួនតម្រា។
សិរីមង្គលប្រការទី៨ បើអ្នករកឃើញថាមានរបស់ចង្រៃចូលមកក្នុងផ្ទះ ឬ បន្ទប់ ស្នាក់នៅរបស់អ្នកដែលជាអ្នករកស៊ីលក់ដូរ
(ពាណិជ្ជករ) ឬ អ្នកជំនួញដោយរបស់ចង្រៃ នោះចូលមកតាមបង្អួច ទ្វារ ឬ
ជ្រុងផ្ទះបាញ់ចូលមកស្រដៀងនឹង ព្រួញធ្វើឲ្យកើតការមិន សប្បាយចិត្ត អ្នកអាចកែខៃស្ថានការណ៏នេះបានដោយការដាំដើមឈើ
ឬ យកផើងផ្កាមក ដាក់តាំងត្រង់មុំជ្រុងដែលទល់មុខនោះទៅជាការស្រេច។
សិរីមង្គលប្រការទី៩ ទិសខាងកើតនៃគេហដ្ឋាន ឬ
បន្ទប់ស្នាក់នៅមានបង្អួចត្រូវតាម តម្រាហុងស៊ុយចាត់ទុក ថាជាសិរីមង្គលយ៉ាងខ្លាំងសម្រាប់អ្នករកស៊ីភេទប្រុស។
បង្អួចទិស ខាងកើតអាចនាំមកនូវថាមពលនៃការឈានឡើងនៃការងារដែលជួយធ្វើឲ្យមានភាពរីកចម្រើនជាខ្លាំង។
បើនិយាយតាមមូលដ្ឋានវិទ្យាសាស្ត្រសម័យបច្ចុប្បន្ន ទិសខាងកើតនៃផ្ទះ ឬ
បន្ទប់ស្នាក់នៅមានបង្អួចនាំមកនូវពន្លឺនាពេលព្រឹក ដែលជាពន្លឺដ៏ល្អអាចនាំមកនូវភាពជា សិរីមង្គលយ៉ាងពិតប្រាកដបាន។
សិរីមង្គលប្រការទី១០ ដើម្បីឲ្យមានភាពត្រឹមត្រូវតាមក្បួននិងច្បាប់របស់ហុងស៊ុយ
គ្រឹះនៃតួផ្ទះគឺត្រូវខ្ពស់ជាងដីបីកាំជណ្តើរទើបជាសិរីមង្គល។
ដូច្នេះបើចង់សង់ផ្ទះថ្មី ត្រូវនឹក ដល់តម្រាហុងស៊ុយផងដែរ។
ផ្ទះដែលមានគ្រឹះខ្ពស់កម្ពស់បីកាំជណ្តើរអាចធ្វើឲ្យអ្នករស់នៅ មានសេចក្តីសុខសប្បាយ
មានទ្រព្យសម្បត្តិច្រើន។ បើប្រកបអាជីពជំនួញជួញដូរ នឹងរីក ចម្រើន រុងរឿងល្អណាស់។
សិរីមង្គលប្រការទី១១ មិនថាជាផ្ទះតែមួយជាន់
ឬ អគារធំខ្ពស់ទេផ្នែកខាងមុខនៃ គេហដ្ឋានត្រូវតុបតែងលម្អឲ្យបានល្អគួរជាទីគយគន់
ដើម្បីនាំមកនូវភាពជាមង្គលដល់ គ្រួសារឲ្យមានកក់ក្តៅកូនចៅចម្រើនធំធាត់បានល្អរុងរឿងដូចចិត្តប្រាថ្នា
និង មានសេចក្តី សុខសប្បាយគ្រប់ៗគ្នា។
អ្នកខ្លះតុបតែងមុខផ្ទះឲ្យមានលក្ខណះជាក្បាច់បត់បែនឲ្យមើល ទៅស្រស់ស្អាត តែមិនដឹងទេថាការធ្វើបែបនេះគឺ
ខុសនឹងក្បួនហុងស៊ុយដែលអាចធ្វើឲ្យជួប នឹងគ្រោះអគ្គីភ័យ ឬ
មានហេតុផ្សេងៗដែលធ្វើឲ្យបាត់បង់ទ្រព្យដោយនឹកស្មានមិនដល់។
សិរីមង្គលប្រការទី១២ ការចាត់ចែងរៀបផ្ទះឲ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយរមែង
នាំមកនូវសិរីមង្គលដល់អ្នកនិងក្រុមគ្រួសារ។ ការរៀបចំបន្ទប់ទទួលភ្ញៀវបែងឲ្យនៅត្រង់
កណ្តាលនៃផ្ទៃទាំងអស់ចាត់ទុកជាសិរីមង្គល។ ការរៀបចំាំទុកឲ្យមានចន្លោះបែបនេះត្រូវ
ប្រើកន្លែងដែលមានផ្ទៃទូលាយបន្តិច។ ពេលរៀបចំបានដូច្នោះហើយម្ចាស់ផ្ទះដែលជាអ្នក
ប្រកបអាជីពរកស៊ីលក់ដូរ នឹងមានភាពរីកចម្រើនឈានឡើងក្នុងកិច្ចការងារ ជីវិតចម្រើនរុង
រឿងក៏ដោយសារការរៀបចំបន្ទប់ទទួលភ្ញៀវនៅត្រង់ចំណុចកណ្តាលនៃផ្ទៃគេហដ្ឋាន។
សិរីមង្គលប្រការទី១៣ គេហដ្ខានខ្លះក្រៅពីមានបន្ទប់ទទួលភ្ញៀវជាផ្លូវការហើយនៅ
មានបន្ទប់ទទួលទានអាហារជាប់នឹងផ្ទះបាយមួយបន្ទប់ទៀត។ បើបន្ទប់ទទួលទានអាហារ ដែលតាំងនៅជាប់
នឹងផ្ទះបាយនោះមានទំហំធំជាងបន្ទប់ទទួលភ្ញៀវចាត់ទុកថាជាការខុស នឹងក្បួនហុងស៊ុយ។
បន្ទប់សម្រាប់ទទួលទានអាហារមិនគួរឲ្យធំជាងបន្ទប់ទទួលភ្ញៀវទេទើប អាចទុកថាជាសិរីមង្គលបាន។
សិរីមង្គលប្រការទី១៤
បន្ទប់គេងគួរតែជាបន្ទប់រាងបួនជ្រុងស្មើទើបជាសិរីមង្គល។
បន្ទប់គេងរាងបួនជ្រុងស្មើអាចជួយបន្ថែមឲ្យជីវិតនិងរបរជួញដូរមានការរីកចម្រើនរុងរឿងឈានឡើងជាលំដាប់
គ្រួសាររស់នៅក្នុងភាពកក់ក្តៅសម្បូរសប្បាយបុត្រាបុត្រី ប្រព្រឹត្តទៅ តាមគន្លងធម៌ដែលលោកប្រាថ្នា។
ទាំងអស់នេះអាចធ្វើឲ្យលោកអ្នកមានសេចក្តីសុខស្កប់ ស្កល់ ក្នុងជីវិតហើយ។
សិរីមង្គលប្រការទី១៥ ពណ៌ដែលប្រើក្នុងការលាបផ្ទះនោះក៏មានភាពសំខាន់តាម
មូលដ្ឋានក្បួនហុងស៊ុយដែរ ពណ៌ពិដានក្នុងបន្ទប់ទទួលភ្ញៀវត្រូវប្រើពណ៌ស្រទន់
ស្រស់ថ្លា ទើបមានសិរីមង្គល (កុំប្រើពណ៌ចាស់ ឬ ពណ៌ព្រិលស្រអាប់លាបពិដានផ្ទះ)។
ការប្រើ ពណ៌ស្រទន់ស្រស់ថ្លាអាចធ្វើឲ្យផ្នែកខាងក្នុងនៃបន្ទប់ទទួលភ្ញៀងមានពន្លឺភ្លែថ្លាដែលធ្វើឲ្យអ្នកនៅក្នុងបន្ទប់នោះមានអារម្មណ៏ស្រស់ថ្លា
អ្នកដែលនៅអាស្រ័យក្នុងផ្ទះ ឬ បន្ទប់នោះមាន សេចក្តីសុខសប្បាយ មានជោគមានលាភ។
សម្រាប់លោកអ្នកជាអ្នករកស៊ីនឹងមានមនុស្ស ទូទៅស្រលាញ់រាប់អានច្រើន។
សិរីមង្គលប្រការទី១៦ ជញ្ជាំងនិងពិដានរបស់បន្ទប់ដេកត្រូវលាបដោយពណ៌ស្រទន់
ដែលមើលទៅត្រជាក់ភ្នែក។ ត្រូវចៀសវាងការប្រើពណ៌ចាស់ ឬ ពណ៌ស្រស់ពេក ព្រោះ ពេលមើលទៅអាចធ្វើឲ្យព្រិលភ្នែកហើយកើតស្ត្រេស។
អ្នកមានអាជីពជាអ្នកលក់ដូរដែល ប្រើពណ៌ស្រទន់ស្រស់ថ្លានៅក្នុងបន្ទប់គេងអាចធ្វើឲ្យការបំពេញការងារបានជោគជ័យដោយរលូន
ការងារដែលលំបាកក៏ទៅជាស្រួលមុខរបររកស៊ីចម្រើនលូតលាស់ល្អ។
សិរីមង្គលប្រការទ១៧ ការដាំនិងការរៀបចំដើមឈើក្នុងបរិវេណផ្ទះដែលត្រឹមត្រូវ
តាមក្បួនហុងស៊ុយរមែងនាំមកនូវសិរីមង្គលដល់អ្នករស់នៅក្នុងផ្ទះ ឬ បន្ទប់ស្នាក់នៅរបស់ អ្នក។
ក្រៅពីការលម្អដោយថូផ្កាតាមសម័យនិយម ហើយការប្រើរុក្ខជាតិបៃតងមកលម្អជា អចិន្ត្រៃក៏ជាសិរីមង្គលយ៉ាងខ្លាំងដែរ
គឺធ្វើឲ្យអ្នកនៅក្នុងផ្ទះមានជោគសំណាង ចិត្តគំនិត ស្រស់ថ្លា។
សម្រាប់អ្នកប្រកបអាជីពជាអ្នករកស៊ីលក់ដូរវិញនឹងឍធ្វើឲ្យមានអ្នកធំជួយទំនុក បម្រុងដោយសេចក្តីប្រណីមេត្តា។
សិរីមង្គលប្រការទី១៨ លោកអ្នកដែលចង់បានសិរីមង្គលតាមរយះការព្យួរកណ្តឹងខ្យល់នោះ
មិនគួរព្យួរកណ្តឹងខ្យល់តាមអំពើចិត្តនោះទេ គឺត្រូវធ្វើតាមអ្នកចេះក្បួនហុងស៊ុយ ឬ
ចិនសែ។ បើធ្វើបានត្រឹមត្រូវគឺអាចជួយឲ្យអ្នកមានហុងស៊ុយកាន់តែខ្ពស់កើតសិរីមង្គលឲ្យដល់អ្នកអាស្រ័យក្នុងផ្ទះ
ឬ បន្ទប់នោះ។ សម្រាប់អ្នកដែលជាអ្នកមានមុខរបររកស៊ីលក់ដូរ ឬ អ្នកជំនួញអាចមានគេប្រាប់ឲ្យដឹងមុនពីគ្រោះចង្រៃដែលនឹងចូលកមដល់។
សិរីមង្គលប្រការទី១៩ ការរៀបចំតុក្នុងបន្ទប់ប្រជុំរបស់ក្រុមហ៊ុន
ហាងទំនិញ ឬ រោងចក្រ រួមទាំងបន្ទប់ធ្វើការ ឬ
ក្នុងគេហដ្ឋានរបស់អ្នកដែលប្រកបកិច្ចការជំនួញ ត្រូវរៀបចំ ឲ្យមានរបៀបរៀបរយទើបមានសិរីមង្គល។
ពោលគឺតុរបស់អ្នកដែលមានតំណែងជាប្រធាន ត្រូវបែទៅរកអ្នកក្រោមបង្គាប់ ឬ
សមាជិកក្នុងគ្រួសារហើយបែរខ្នងឲ្យបន្ទប់ដើរចេញចូល បែរមុខនឹងជញ្ជាំងវែង ដូច្នេះទើបត្រឹមត្រូវតាមក្បួនហុងស៊ុយ
ដើម្បីជួយបន្ថែមឲ្យកើត អំណាចបារមីនិងឲ្យមានគេគោរពកោតក្រែងច្រើន។
No comments:
Post a Comment