ភ្នំពេញ៖ បច្ចុប្បន្ន តារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា កំពុងទទួលបាន ភាពល្បីល្បាញខ្លាំង នៅក្នុងពិភពសិល្បៈ ជាមួយនឹង បទចម្រៀងជាច្រើន របស់នាង។
ប៉ុន្តែថ្មីៗនេះ មានប្រភពព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយថា នាងនឹងត្រៀមចាកចេញ ពីផលិតកម្ម ហង្សមាស បើទោះបី ពេលនេះ នាងអាចទាញ ប្រជាប្រិយពីមហាជនបានក៏ដោយ។ ចំពោះមូលហេតុនោះ គឺប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា មកពីគ្រួសាររបស់ ហ្សាណា ចង់ឲ្យនាង បន្តការសិក្សា នៅប្រទេសអូស្រ្តាលី ក្រោយនាង បានប្រលងជាប់បាក់ឌុប។
យ៉ាងណាមិញ សម្រាប់ពេលនេះ ម្ចាស់សាមីខ្លួន មិនទាន់ចេញមុខបកស្រាយ ដើម្បីឲ្យអ្នកគាំទ្រ ដឹងច្បាស់នៅឡើយទេ សង្ឃឹមថា នាងនឹង ឆ្លើយតបរឿងនេះ ក្នុងពេលឆាប់ៗផងដែរ៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
No comments:
Post a Comment