ប្រភែទផ្ទះខ្មែរ
លំនៅដ្ឋានជាអង្គភាពដំបូងបង្អស់របស់សង្គមខ្មែរ
ដែលមានចំណាត់រៀបចំសមស្របទៅតាម ភូមិស្រុក ទាំងមុខងាររដ្ឋបាល នយោបាយ សេដ្ឋកិច្ច
និងសាសនា ធានាបាននូវសុខមាលភាព សាមគ្គីភាព ប្រសើបំផុត។ ភូមិម្ករច្រើនតាំងនៅ
តាមជើងភ្នំជាប់គ្នា តាមដងទន្លេ ព្រែក ឬ រួមគ្នា មូលស្របទៅតាមធម្មជាតិ
និងប្រវត្តិសាស្រ្ដ។ បារាំងបានកែនផ្ទះសម្បែងរួមឲ្យមកនៅតាមដងផ្លូវ
ធ្វើឲ្យបាត់បង់អស់នូវសង្គមរួមគ្នាដើម្បីគេងាយគ្រប់គ្រង និងយកពន្ធ។តាំងពីពេលនោះមក
ដោយអសន្ដិសុខផងនោះ យើងនាំគ្នារត់មកនៅតាមបណ្ដោយផ្លូវស្នើរទាំងអស់ បន្ថយសង្គម
រហូតមកដល់សព្វថ្ងៃក៏ស្រួលអស់។ ការរៀបចំជនបទ គប្បីពិចារណាជាថ្មីឡើងវិញ
ដោយសង្កត់យករបៀបរស់នៅជាខ្មែរមកពង្រឹង ទើបយើងស្ដារការស្វិតស្វាញ
និងសាមគ្គីធម៌ឡើងវិញបាន បើពុំនោះរឹងតែបាត់បង់ទៅៗនៅតែសំបកខ្លួនគ្មានព្រលឹងជាមិនខាង។
ឯផ្ទះក៏មានប្រែភេទជាមូលដ្ឋា។
.ផ្ទះរោងឬផ្ទះកន្ដាំង ជាផ្ទះដែលសាមញ្ញបំផុតមានដំបូលផ្តុំឡើងដោយផ្ទាំងពីរ
ដែលមកទល់គ្នានៅត្រង់មេដំបូល។ រីឯសសរមាន ៣ជួរយ៉ាងតិច។ ជួរកណ្តាលតែងតែខ្ពស់ជាងគេ
ហៅថាសសរមេដំបូល ឬសសរទ្រូង ឬសសរកន្លោង។ ចំណែកឯសសរជើងរៀងនៅអមសងខាងជាធម្មតា។
ទ្វារផ្ទះតែងនៅសសរជើងរាង។ ផ្ទះនេះមានសមាមាត្រ កំពស់ស្មើរ១កន្លះនៃទទឹង បណ្ដោយ២ដងនៃទទឹង
ហើយ មានមេដំបូលចំកណ្ដាលស្មើ នៃផ្ទាំងដំបូលទាំងពីរ ជួនកាលក៏មានដំបូលច្រើនជាប់គ្នា
ព្រមទាំងមានរានហាល។
.ផ្ទះប៉ិត ពពួកផ្ទះដែលហៅថា «ប៉ិត» ឬហៅតាមអ្នកស្រុកបាត់ដំបងថា «ផ្ទះជម» ឬ «ផ្ទះក្រជម» គឺតែងតែមានដំបូលផ្តុំឡើងដោយផ្ទាំង៤
ដែលមានជម្រាលស្មើគ្នា ហើយពុំមានហោជាងនៅផ្នែកណាមួយនៃដំបូលឡើយ។ ជាទូទៅបើមើលលើប្លង់ផ្ទះប៉ិតដែលមានតែមួយខ្នង
ឃើញថាទ្វារមិននៅលើជ្រុងខ្លីទេ គឺនៅលើជ្រុងវែង។
.ផ្ទះរោងដោល ផ្ទះរោងដោលនេះគឺនៅក្នុងពពួកផ្ទះ«រោង»។ ជាទូទៅផ្ទះរោងដោលសង់ឡើងដោយប្រើសសរ៣ជួរ។ ជួរកណ្តាលខ្ពស់ជាងគេ
អ្នកខ្លះហៅថាសសរមេដំបូល ខ្លះទៀតហៅថាសសរទ្រូង។
សសរជួរកណ្តាលទាំងនេះមានទំហំធំជាងសសរជួរចំហៀងត្បិតមានតួនាទីទ្រមេដំបូល។
ម្យ៉ាងទៀតគេតែងសង្កេតឃើញថា សសរជួរកណ្តាលនោះមានភាពប្រណិតផ្ចិតផ្ចង់ជាងគេ។
បើផ្ទះនោះមានសសរ៤ជួរ សសរទ្រូងត្រូវមាន២ជួរ ដែលមានធ្នឹមទ្រជើងគកនៅចន្លោះជួរសសរនោះ។រីឯសសរនៅជួរចំហៀងគេហៅថាសសររៀង
ឬសសរជើងរៀង។ ជួនកាលយើងពុំចាប់អារម្មណ៍ទេថា ផ្ទះអ្នកកំសត់ក្រីក្រតោកយ៉ាក
ដែលស្ទើរតែរលំខ្លះនោះ ក៏មានដំបូលជារាងដោលដែរ។
ការវិភាគរចនាសម្ព័ន្ធខ្លះៗនៃផ្ទះរោងដោល។ពាក្យថារោងដោល ឬថាអ្វីផ្សេងទៀតក៏ដោយ
(ឧទាហរណ៍ ប៉ិត កន្តាំង ។ល។) សុទ្ធសឹងសំដៅទៅលើអង្គភាពឬរចនាសម្ព័ន្ធ
ដែលជាមូលដ្ឋានប៉ុណ្ណោះ។
.ផ្ទះរោង ឌឿង ខុសប្លែកពីផ្ទះរោងដោលត្រង់ផ្ទះនោះមានហប់នៅមុខផង
ក្រោយផងដូចគ្នា ដែលមានសសរបួនជួរ ហើយហោជាងធំជាង។ ម៉្យាងទៀតផ្ទះរបៀបរោងឌឿងនេះដែរ មានដំបូលពីរថ្នាក់
ដូចដំបូលវិហារ គេច្រើនតែធ្វើកុដិ ឬ ជាផ្ទះខសង។
.ផ្ទះខ្មែរ គឺជាផ្ទះដែលមានដំបូលខ្ពស់ស្រួចហើយចោតយ៉ាងខ្លាំង
ហើយមានហប់មុខ ហប់ក្រោយ និង ហប់នៅចុងជើង។ខាងក្បាលដំនេកគ្មានហប់ទេ
ផ្ទះខ្មែរមានរនាបក្រាលពីរថ្នាក់។
.ផ្ទះកឹង
ជាប្រភេទផ្ទះបុរាណខ្មែរ ដែលត្រូវបានសាងសង់សម្រាប់តែមន្រ្តីជាន់ខ្ពស់។ការសង្កេតមកឈ្មោះប្រភេទផ្សេងៗនៃផ្ទះខ្មែរច្រើនតែកំណត់ដោយដំបូល។
រីឯផ្ទះកិងសម្គាល់ថាមានដំបូលពីរថ្នាក់ត្រួតលើគ្នា ហើយមានហប់ពីរនៅខាងមុខនិងក្រោយ។
សសរកណ្តាលមានពីរជួរ ដំបូលលើទ្រដោយជើងគក។
ដំបូលថ្នាក់ក្រោមអាចបង្កើតបានជារបៀងបើគេបាំងជញ្ជាំងមកនៅត្រឹមជួរទី២។
រនាបនៅត្រង់របៀងនេះសោតគេអាចបញ្ចុះឲ្យទាបជាងរនាបផ្ទះធំបន្តិច តាមចំណូលចិត្ត។
ជួនកាលគេធ្វើទ្វារធំដល់ទៅ៤ទិស នៅតាមទិសផ្សេងៗ រីឯជណ្តើរដាក់នៅត្រង់ទ្វារណាមួយ
មិនថាជាទទឹងឬបណ្តោយផ្ទះនោះឡើយ គឺដាក់ទៅតាមតំរូវការ។ នេះជាផ្ទះកឹងដែលបានសាងសង់នៅឆ្នាំ១៩០៧។
ចាប់ពីមូលដ្ឋាននេះ គេបំបែកបន្ថែមបានច្រើនទម្រង់តាមកាលៈទេសៈ។
No comments:
Post a Comment